2012年9月20日

9/29 CKS Public Lecture Series "Humans and Rice" @ CJCC

The Center for Khmer Studies is delighted to welcome Professor Ang Choulean to our Public Lecture Series.

Prof. Choulean, a renown Cambodian anthropologist, lecturer and author will speak on,
 “Humans and Rice - មនុស្ស​ ​និង​ស្រូវ​"

Date: 29/09/2012
Time: 09.00 - 10.30 AM
The lecture will be in Khmer with English translation

Venue: Cambodia-Japan Cooperation Center (CJCC), Phnom Penh - Tokyo
Room # 09 (first floor), Institute of Foreign Languages, RUPP, Phnom Penh

Address: The Royal University of Phnom Penh
Russian Federation Boulevard, Toul Kork, Phnom Penh

Refreshments will be Provided

Please Confirm attendance by 27/09/2012
Email: puthea_sim[atmark]khmerstudies.org or call 023 991 937

Abstract: The author wishes to present the deeply rural and profound cultural richness which characterizes rice in Cambodia: the thinking and the ritual practices associated with it. It also appears that we face a very fragile intangible heritage.

The talk comprises two parts. The first deals with various rituals related to different steps of the rice cultivation cycle. The second part concerns rice in its very close connection to humans: we could almost see it as a related being to us, once we consider the rites of passage marking the different steps of an individual life. On a symbolic level one could even consider humans and rice as two facets of one single being.

Prof. Ang Choulean: Advisor to the Director General of the APSARA Authority, he has been teaching historical anthropology for many years, and now he is focusing on Old Khmer Epigraphy at the Faculty of Archaeology at the Royal University of Phnom Penh. A Research Associate of the EFEO, he is co-editor of Udaya, a journal of Khmer studies, and of KhmeRenaissance, a cultural website which contains around 250 articles on various topics.

Please visit our website for further information.
http://khmerstudies.org/events/public-lecture-series/

មនុស្ស​ ​និង​ស្រូវ​

សាស្ត្រាចារ្យ​បណ្ឌិត​ ​អាំង​ ​​ជូលាន​

              មជ្ឈមណ្ឌល​ខេមរសិក្សា​​មាន​កិត្តិយស​ ​រៀបចំ​​​កម្មវិធី​បាឋកថា​​លំដាប់​ជា​សាធារណៈ​​ ​ដែល​សម្តែង​ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ ​អាំង ​​ជូលាន​។ ​លោកសាស្ត្រាចារ្យ​ ​គឺ​ជា​នរវិទូ​ខ្មែរ​មួយ​រូប​,​ជា​អ្នក​​ស្រាវជ្រាវ​និពន្ធ​សៀវភៅ​ ​​និង​អត្ថបទ​សិក្សា​ជាច្រើន​ចំណង​ជើង​,​ និង​​ជា​ទីប្រឹក្សា​អម​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា​។ ​លោក​បណ្ឌិត​ ​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​នរប្រវត្តិវិទ្យា​ ​និង​​​សិលាចារឹក​វិទ្យា​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ ក្រៅ​ពី​ការ​បង្រៀន​ សព្វថ្ងៃ​ ​លោក​បណ្ឌិត​ ​គឺ​ជាអ្នកស្រាវជ្រាវ​សមាគត​របស់​សាលាបារាំង​ចុងបូព៌ា​ប្រទេស​ ​និង​ជា​សហ​និពន្ធ​នាយក​ទស្សនាវដ្តី​​ ឧទ័យ​ ដែល​ជា​ទស្សនាវដ្តី​​ស្រាវជ្រាវ​លំដាប់​អន្តរជាតិ​មួយ ​និង​គេហ​ទំព័រ​​(ខ្មែរ​បុនសម័យ)​ ​KhmeRenaissance, ដែល​ជា​វ៉ិបសាយត៍​ខាង​វប្បធម៌​​មួយ​ ​ដែល​មាន​អត្ថបទ​ស្រាវ​ជ្រាវ​ច្រើន​រហូត​ដល់​ជាង​២៥០​​ប្រធានបទ​ ​​ទាក់ទង​នឹង​​សាខា​ចំណេះ​វិជ្ជា​ផ្សេងៗ​ពី​គ្នា​​។

        ចំពោះ​ប្រធានបទ​ខាង​លើ​នេះ ​អ្នក​និពន្ធ​មាន​បំណង​បង្ហាញ​​​ព្រមគ្នា​​យ៉ាង​ស៊ីជម្រៅ​  និង​ដ៏​ខ្ពង់​ខ្ពស់​នូវ​​សម្បូណ៌​ភាព​​វប្បធម៌​​​នៅ​តាម​ជនបទ​​ ដែល​កំណត់​ចរិត​លក្ខណៈ​​ដំណាំ​ស្រូវ​​នៅ​​​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​គិត​ ​​និង​ការ​ប្រតិបត្តិ​ពិធី​សែនព្រេន​ទាក់ទង​នឹង​ដំណាំ​នេះ​។​ ​ដូច​គ្នា​នេះ​ដែរ​ ​វា​បង្ហាញ​​ថា​ ​យើង​​កំពុង​បែរ​មុខ​មើល​បេតិកភ័ណ្ឌ​អរូបិយ​ដ៏​ងាយ​បាត់បង់​​មួយ​។​

        ការ​សម្តែង​នេះ​រួម​មាន​ពីរ​ចំណែក​។​ ​ទីមួយ​ ​នឹង​បង្ហាញ​ជូន​ពិធី​សែនព្រេន​ផ្សេងៗ​ពី​គ្នា​​តាម​ដំណាក់​កាល​ខុសៗគ្នា​​នៃ​វដ្ត​ដំណាំ​ស្រូវ​។​ ​ផ្នែក​ទីពីរ​ គឺ​ទាក់ទង​នឹង​ដំណាំ​ស្រូវ​​ក្នុង​តំណ​ភ្ជាប់​​យ៉ាង​​ស្អិត​រមួត​ជាមួយ​មនុស្ស​ ​ដោយ​យើង​ស្ទើរ​តែ​អាច​មើល​ឃើញ​វា​ ​តែង​នៅ​ជាប់​ជាមួយ​យើង ​នៅ​ពេល​ណា​យើង​ពិចារណា​អំពី​ពិធី​សែន​ឆ្លង​វ័យ​ ​ដែល​ធ្វើ​ឡើង​នៅ​ដំណាក់កាល​ខុសៗ​គ្នា​​នៃ​ជីវិត​បុគ្គល​ម្នាក់​ៗ។​ ​នៅ​ក្នុង​កម្រិត​និមិត្តរូប​មួយ​ ​វា​ត្រូវ​ពិចារណា​ឃើញ​ទាំង​មនុស្ស ​និង​ទាំង​​ស្រូវ​ ​ដូច​ជា​​ជីវរូប​តែ​មួយ​ដែល​មាន​មុខ​ពីរ​។​

ទី​កន្លែង​៖​    មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន(CJCC), ជាន់​ទី១​ ​បន្ទប់​លេខ​៩ ​ភ្នំពេញ​-តូក្យូ​

កាលបរិច្ឆេទ​៖  ​ថ្ងៃ​ទី​២៩​កញ្ញា​ ​២០១២​ ​ម៉ោង​៩-១០.​៣០​នាទី​ ​ព្រឹក​

អាសយដ្ឋាន​៖     វិទ្យាស្ថាន​ភាសា​បរទេស​ ​(IFL)
មហាវិថី​សហព័ន្ធ​រុស្ស៊ី​,​ ​ខណ្ឌ​ទួលគោក,​ ​រាជធានី​ភ្នំពេញ​

មាន​រៀបចំ​អាហារ​សម្រន់​ជូន​ពិសា​

សូម​បញ្ជាក់​ពី​ការ​ចូល​រួម​ជាមុន​ឲ្យ​ទាន់​ត្រឹម​ថ្ងៃ​ទី២៧​កញ្ញា​២០១២អាសយដ្ឋាន​អ៊ីម៉ែល​​៖​
puthea_sim[atmark]khmerstudies.org